ដំណឹងបន្ទាន់ៈ
សេចក្តីជូន​ដំណឹង=គេហទំព័រ phnompenhdaily.com.kh នេះ​​បានប្រកាស​លក់ ។ចាប់អារម្មណ៏​សូមទាក់ទង ទូរសព្ទ័​ ០១២ ៨៦៥ ៥៥៣ ឬ E mail=ppdailynews@gmail.com។ អរគុណ

ភ្លេងអារក្ខខ្មែរ ទទួលការគាំទ្រនៅបរទេស Print E-mail
Written by ភ្នំពេញដេលីញូវ   
Monday, 08 February 2010 05:26
 

តាំងពីដើមឆ្នាំ២០០៤មក ពោលគឺក្រោយពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសុំ បញ្ជូលវង់ភ្លេង «អារក្ខ» ឲក្លាយទៅជា សម្បតិ្តវប្បធម៌បេតិកភណ្ឌពិភពលោកនោះ ភ្លេងអារក្ខត្រូវបាន ផ្សព្វផ្សាយនៅបរទេសយ៉ាងទូលំទូលាយ ដើម្បីបង្ហាញឲពិភពលោក បានស្គាល់កាន់តែច្បាស់នូវអ្វី ដែលជាតម្លៃដែលគ្មានពីររបស់វប្បធម៌ដ៏ធំចំណាស់ យូរលង់មួយ នេះដែលប្រទេសជិតខាងយើងមិន អាចប្រដូចបាននោះ ។

 ជាញឹកញាប់នៅមណ្ឌលវប្បធម៌បារាំងភ្នំពេញបានរៀបចំពិធីលៀងអារក្ខជូនភ្ញៀវជាតិ និង អន្តរជាតិទស្សនា ដែលក្រុមសិល្បៈ នេះបានរៀបចំសម្តែងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ។
 

 លោក ឪក សុផុន ប្រធាន មន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ ជាអ្នកដឹកនាំការសម្តែងភ្លេងអារក្ខ ឬហៅថា ការលៀងអារក្ខ នៅប្រទេស បារាំងបានធ្វើឲមានការចាប់អារម្មណ៍យ៉ាង ខ្លាំងពីអ្នកទស្សនារបស់បារាំង ដែលពួកគេចង់ដឹងនូវអ្វី ដែលវប្បធម៌ដ៏ចំណាស់ និងអាថ៌កំបាំងដែលបានកើតមាននៅលើទឹកដីដ៏ចំណាស់មួយនេះរាប់ពាន់ ឆ្នាំមកហើយ ។

 នៅក្រុងប៉ារីសមានជនជាតិបារាំងជាច្រើននាក់បានទៅជួបអ្នកចូលរួមអារក្ខដែលកំពុង សណ្ឋិតចូលរូបហើយពួក គេបានសាក សួរនូវអ្វីៗជាច្រើនដែលទាក់ទងនឹងដំណើរជីវិតរបស់ពួកគេ ដែលប្រកាន់សាសនាទំនៀម ទំលាប់ផ្សេងៗខុសពីប្រទេសយើង ។ លោក ឪក សុផុន បានឲដឹងទៀតថា អារក្ខរបស់ខ្មែរគឺពិតជាបានបង្កើត ឡើងដោយមហាបណ្ឌិតអ្នកប្រាជ្ញខ្មែរដ៏កំពូលតាំងពី សម័យនគរភ្នំមកម្ល៉េះ ដែលបានបង្កប់នូវការអប់រំពិសេសគឺ ការអប់រំផ្លូវចិត្តតែម្តង ។ នៅក្នុងសង្គម ខ្មែរយើងទាំងមូល ពេលយើងជួបបញ្ហាស្មុគស្មាញអ្វីមួយនោះយើងធ្វើការបន់ស្រន់ ការបន់ស្រន់នេះ ហើយគឺជាការគោរពដល់អារក្ខដែលពេលនោះធ្វើឲអារម្មណ៍របស់យើងមានការធូស្បើយ និងហ៊ាន ប្រឈមមុខនិងបញ្ហាអ្វីមួយដោយសំអាងថា មានអារុអារក្ខតាមជួយថែរក្សាជាប់ជានិច្ច ។

 ការបន់ស្រន់អារក្ខ គឺជាការអប់រំផ្លូវចិត្តដែលធ្វើការដាស់សតិអារម្មណ៍ និងស្មារតីឲមនុស្ស មានការភ្ញាក់រឭក មានសេចក្តី   ក្លា ហាន ដែលជាជំនួយផ្លូវចិត្តរបស់មនុស្ស ។ ប៉ុន្តែមនុស្សទេដែល មានការយល់ខុសចំពោះអារក្ខនោះ ដោយសំអាងថា អ្វីៗទាំងអស់គឺត្រូវ តែពឹងផ្អែកលើអារក្ខទាំងស្រុងទៅវិញ ។ តាមពិត អារក្ខ គឺជាការផ្តល់កម្លាំងចិត្តសម្រាប់ជាផ្លូវនៃ ការដោះស្រាយបញ្ហាតែ ប៉ុណ្ណោះ ។ លោក ឪក សុផុន បានបញ្ជាក់ថា អារក្ខ អាចនិយាយថា ជាវិទ្យាសាស្រ្តនៃការអប់រំគំនិត ខ្ពស់សម្រាប់សង្គមខ្មែរទាំងមូលគ្រប់ ស្រទាប់វណ្ណៈឲចេះស្រលាញ់គ្នាជាធ្លុងមួយ ។ ដូចពាក្យមួយ តំណាលថា «បើក្រុមគ្រួសារមួយបែកបាក់គ្នា អារក្ខកាច់ » ។ សម្រាប់ប្រទេសជាតិក៏ដូច្នេះដែរ បើមិនឯកភាពគ្នានាំឲប្រទេស ជាតិបែកបាក់ ។ អារក្ខគឺជាការផ្សារភ្ជាប់រវាងមនុស្សទៅនឹងសកម្មភាពជាក់ ស្តែងរបស់គេ ។ មានចម្ងល់បានចោទសួរថា តើអារក្ខគឺជាអ្វី ? បើតាមការពន្យល់នៅក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួនណាត បានបញ្ជាក់ថា អារក្ខគឺជាន័យថា« អ្នកថែរក្សា»  តែបើតាមការបកស្រាយខ្លះថា«លទ្ធិជីវចលនិយម»  គឺជាលទ្ធិជំនឿខ្មោចដូនតា និង អានុភាពអាថ៌ កំបាំងផ្សេងៗ ដែលបានជ្រួតជ្រាបយ៉ាងជ្រៅក្នុងអារម្មណ៍របស់ខ្មែររាប់សិបជំនាន់មកហើយ ។

 នៅពេលឡើងអារក្ខ ឬគេហៅម្យ៉ាងទៀតថា លៀងអារក្ខ គេត្រូវមានវង់ភ្លេងអារក្ខដែលរួម មានមនុស្សដែលជា អ្នកចូលរូបអារក្ខ មានស្គរ សាដៀវ ប៉ីអ ទ្រចាប៉ីព្រមទាំងមានចម្រៀងជាច្រើន បទដែលធ្វើការអង្វរដល់រូបអារក្ខឲ ចូលសណ្ឋិត និងរៀបចំតង្វាយដល់អារក្ខជាច្រើនទៀត ដូចជា បាយសី ស្លាម្លូ ចេកទុំ ។ល។

 សព្វថ្ងៃនេះ ពិធីលៀងអារក្ខ នៅត្រូវបានប្រជាពលរដ្ឋនៅជនបទស្រុកស្រែចម្ការប្រារព្ធធ្វើ ទៅតាមការនិយមរបស់អ្នកភូមិ ។ លោក សុផុន បានឲដឹងទៀតថា ការរៀបចំពិធីលៀងអារក្ខគឺ ដាស់តឿនរំឭកនូវការអប់រំដែលបង្កប់នូវភាពជឿជាក់ ឬ ជាយុទ្ធសាស្រ្តផ្លូវចិត្តសម្រាប់សង្គមខ្មែរទាំង មូលដែលប្រកបដោយភាពរីកចម្រើន ។


 

Comments ()

 
បារមីស័ក្តិសិទ្ធិនៃ ព្រះអង្គធំនិងព្រះអង្គខ្មៅពីសម័យលង្វែក Print E-mail
Written by ភ្នំពេញដេលីញូវ   
Wednesday, 03 February 2010 23:37

ព្រះអង្គធំ និងព្រះអង្គខ្មៅដែលបានកសាង ឡើងពីថ្មភក់នាសម័យលង្វែក ស្ថិតនៅក្នុងវត្តព្រះឥន្រ្ទទេពមានបារមីពូកែស័ក្តិសិទ្ធិ ដែលអ្នកស្រុក តាំងពីដើមរៀងមកតែង ទៅបន់ស្រន់សុំសេចក្តីសុខ ការប្រកបមុខរបរកាក់កបចម្រុងចម្រើនជាដើម ។ វត្តព្រះឥន្រ្ទ ទេពមានប្រវត្តិតាំងពីបុរាណ ចម្លែកប្លែកពីបណ្តាវត្តផ្សេងៗទៀត ពីព្រោះវត្តនេះមានដំបូង ឡើងបានកើតឡើយងដោយសារការសុបិននិម្មិតរបស់ព្រះរាជអគ្គមហេសី ស្រីទេពធីតាមហាចក្រពត្តិ ហើយមានអាយុកាល៤៤០ឆ្នាំមកហើយ តំាងពីសម័យលង្វែក មកម្ល៉េះ ។ ជាអកុសលវត្តព្រះឥន្រ្ទទេពកាលពីស ម័យសង្រ្គាមរងនូវការខូចខាតស្ទើរតែ ទាំងអស់ ប៉ុន្តែដោយសារបារមីវត្តនេះខ្ពស់ និងមានការជឿជាក់ពីពុទ្ធបរិស័ទ បច្ចុប្បន្នវត្ត នេះត្រូវ បានកសាងឡើងវិញយ៉ាងស្រស់ស្អាត ។

 វត្តព្រះឥន្ទ្រទេពស្ថិតនៅក្នុងភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានសាងសង់នៅលើទីទួលមួយស្ថិតនៅពីទិសអាគ្នេយ៍ វត្តត្រឡាចកែងចម្ងាយ ១.៥០០ម៉ែត្រ ។

 ព្រះតេជគុណ ប៊ូពៅ ចៅអធិកាវត្តព្រះឥន្ទ្រទេពមានថេរដីកាថា វត្តនេះទទួលរងនូវ ការខូចខាតខ្ទេចខ្ទីដោយសាររបប ប៉ុលពត ព្រោះ ពួកវាបានវាយកម្ទេចព្រះវិហារ និងព្រះពុទ្ធប្បដិមាព្រះអង្គធំនៅក្នុងព្រះវិហារបាក់បែកដងខ្លួនអស់ នៅសល់តែព្រះកេស ប៉ុណ្ណោះ ដោយ ដាក់ខ្សែទាញទម្លាក់តែម្តង ។ ព្រះអង្គមានថេរដីការបន្តថា ក្រោយពីរបប ប៉ុលពត ពុទ្ធបរិស័ទបាននាំគ្នាប្រមែប្រមូលរើសយកមកផ្គុំឡើងវិញ ។ ព្រះអង្គធំត្រូវបានកសាងឡើងពីថ្មីភក់នាសម័យលង្វែក ហើយបារមីព្រះអង្គពូកែស័ក្តិសិទ្ធ ណាស់ ។ ក្រៅពីព្រះអង្គធំមានព្រះអង្គខ្មៅប្រក់នាគ ដែលធ្វើពីថ្មីភក់ដែរនោះ ក៏ពូកែស័ក្តិសិទ្ធដែរ ។ កាលពីអំឡុងឆ្នាំ ១៩៨០ពួកចោរបានលូចយកព្រះអង្គពីវត្តព្រះឥន្ទ្រ ទេពម្តងរួមមកហើយ ដោយយកទៅជិតដល់ខេត្ត កោះកុង ប៉ុន្តែដោយសារបារមីរស់ព្រះអង្គខ្មៅ ពួកចោរមិនសុខមិនសាប់បាននាំគ្នាយកមកទុកនៅក្នុងវត្តព្រះឥន្ទ្រទេព វិញដោយខ្លួនឯង ។

 ហេតុដូច្នេះហើយបានជាពុទ្ធបរិស័ទនាំគ្នាជឿជាក់ទៅលើបារមីព្រះអង្គខ្មៅនិងព្រះ អង្គធំនៅវត្តនេះ ហើយនាំគ្នាទាំងជិតទាំងឆ្ងាយសាងវត្តឡើងវិញ ដែលសព្វថ្ងៃនេះមាន ទាំងព្រះវិហារថ្មីស្រឡាង ព្រមទាំងកុដិនិងសាលាថែមទៀតផង ។ តាំងពីដើមរៀងមករហូត ដល់បច្ចុប្បន្ន អ្នកស្រុកតែងតែ នាំគ្នាទៅបន់ស្រន់ដល់បារមីព្រះអង្គធំនិងព្រះអង្គខ្មៅ ដើម្បី សុំសេចក្តីសុខចម្រើន ហើយការបន់ស្រន់នោះក៏ចេះតែកាក់កបទៅ ។

 ប្រវត្តិបុរាណនៃវត្តព្រះឥន្ទ្រទេព
 តាមឯកសារមហាបុរស និងប្រវត្តិសាស្ត្រខ្មែរបានឲដឹងថា អារាមនេះមានអាយុ កាលចំនួន៤៤០ឆ្នាំ បន្ទាប់ពីការកសាងទីក្រុងលង្វែកបានចំនួន៣៨ឆ្នាំ ។ វត្តដ៏ចំណាស់ នេះបានចាប់ផ្តើមកសាងនៅក្នុងឆ្នាំថោះ នព្វស័ក ព.ស ២១១១ គ្រិស្តសករាជ១៥៦៧ ក្នុងរជ្ជកាលព្រះបរមិន្ទរាជាដែលទ្រង់ព្រះនាមថា ព្រះបាទសម្តេចព្រះរាជឪង្ការព្រះបរមិន្ធ របរមរាជាធិរាជ (ព្រះរាជបុត្រទីពីរបស់ព្រះពង្គចន្ទរាជាក្នុងទីក្រុងលង្វែក) ។

 កាលឡើងសោយរាជ្យ ព្រះអង្គបានលើកព្រះម៉ែនាងទេពបុប្ជា បុត្រីសម្តេចចៅហ្វាទ ឡ្ហដុង និងអ្នកជំទាវ ទេវីនារីសោភ័ណជៃ (តាដុង យាយជៃ) ទ្រង់ព្រះនាមថា សម្តេចព្រះ អគ្គមហេសី ព្រះភគវតីសិរីទេពធីតាមហាចក្រពក្តិ ឧត្តមបរមរតនា រាធារសោភីលក្ខណា មហាក្សត្រី ជាព្រះរាជអគ្គមហេសី ។
 សម័យមួយនោះព្រះរាជអគ្គមហេសី ស្រីទេពធីតាមហាចក្រពត្តិ នឹកភ្នកព្រះទ័យគិត ចង់សាងព្រះវិហារមួយ ។ យប់នោះទ្រង់សុបិននិម្មិតឃើញសម្តេចព្រះឥន្ទ្រាធិរាជមកចង្អុល កន្លែងឲសាងព្រះវិហារពីអាគ្នេយ៍ព្រះបរមរាវាំង ។ លុះតើនឡើងព្រះអង្គចេញ ទៅឃើញផែនដីមួយអន្លើពីអាគ្នេយ៍ព្រះបរមរាជវាំងផ្សាយរស្មីពណ៌ភ្លឺដូចផ្លេកបន្ទោរ ហើយឃើញទាំងចារឹកថ្មទីនោះផង ទើបសម្តេចព្រះអគ្គមហេសី ស្រីទេពធិតា យកសេចក្តី ក្រាបទូលសម្តេចព្រះបរមបពិត្រ និងជម្រាបព្រះរាជមាតាបិតា លុះលោកយលើព្រមហើយ ក៏ចាត់ឲកែននាយជាងកូនជាង បានជាច្រើនឲសាងព្រះអារាម ជីកស្រះ តែងឃ្លាំងមឿងរួច ជាស្រេចហើយ នៅខ្វះតែថ្មល្អិតល្អបរិសុទ្ធ និងព្រះពុទ្ធប្បដិមានោះ ទើបព្រះបរមបពិត្រនាំ ព្រះអង្គធំរួមជាមួយសម្តេចព្រះអគ្គមហេសីសិរីទេពធីតា និងព្រះស្នំក្រមការចេញទៅជួប ព្រះបរមរាជវង្សានុវង្ស បារគូបុរោហិត ព្រឹទ្ធាចារ្យ អគ្គមហាសេនា សេនាបតីមន្ត្រីគ្រប់ក្រុម តាំងបួងសួងទាំងប្រាំបីទិសចំនួនបីថ្ងៃ ។

 លុះរាត្រីមួយនោះមានហេតុអស្ចារ្យលាន់លឺក្នុងនគរខ្ចារបីដូចជាសូរសព្ទតូរ្យតន្រ្តី ជុំព្រះបរមរាជវាំង ។ ព្រះចន្ទ្រពេញបូណ៌មីភ្លឺច្បាស់ស្រឡះអាកាស ជនទាំងឡាយក្រឡេក មើលនៅឯនភាល័យ ឃើញរស្មីផ្សាយចេញប្រាំពីរពណ៌ដរេដាសទាំងអាកាសផ្លេកភ្លឺដូច ផ្លេកបន្ទោរមានស្រមោលហាក់ដូចជា ទេវតាទេវបុត្រហោះចាកអំពីព្រះរាជវិមានប្រមាណជា ប្រាំបីម៉ោង ទើបបានសូរសព្ទអស្ចារ្យទាំងនោះបាត់ស្ងាតទៅវិញ ។ លុះព្រឹកឡើង ព្រះបរមនាថ បរមពិតជាម្ចាស់ជីវិតលើត្បូង ព្រះអង្គ និងសម្តេចព្រះអគ្គមហេសី ស្រីទេពធិតា ព្រះស្នំក្រមការ ចេញទៅប្រថាប់នៅព្រះអន្លាទីដែលសាងព្រះវិហារនោះ ស្រាប់តែឃើញថ្មល្អិតល្អមានពណ៌ឆ្លុះថ្លាផ្សេងៗនោះ ព្រះបរមពិត្រ និងសម្តេចព្រះអគ្គមហេសីស្រីទេពធិតា សម្តេចចៅហ្វាទឡ្ហ ដុង និងទំទាវទេវីនារី សោភ័ណ ជៃ យល់ព្រមថា ជាសម្តេចឥន្ទ្រាធិរាជថ្វាយនិម្មិតនោះឲនាមតាមនាមព្រះអគ្គមហេសី និងសម្តេចព្រះឥន្ទ្រាធិរាជឲនិម្មិតហៅថា «វត្តព្រះឥន្ទ្រទេព»។
 ទីអារាមនេះស្ថិតនៅលើដីផ្ទៃរមៀលក្រូចទៅទិសបូព៌ា ស្រឡះស្រឡុំជុំ ដោយរុក្ខា ចោលម្លប់ត្រឈឹងត្រឈៃ មានបណ្តោយប្រវែង ២០៥.៥ម៉ែត្រ ទទឹង ១៥០.៨ម៉ែត្រ ។ កាល ក្នុងសម័យលង្វែក វត្តនេះថ្កុំថ្កើនរុងរឿងណាស់ ។ តែជាអកុសលក្រោយពី ព .ស ២១៣៨ ត្រូវនឹង គ.ស ១៥៩៥ (ពីរឆ្នាំក្រោយពីពេលដែលសៀមវាយបែកលង្វែក) ថ្វីត្បិតតែទីក្រុង នេះត្រូវបានរំដោះពីសៀមមកវិញក៏ដោយ ក៏យើងបានចាកចោលទីអារាមនេះដែរ ។ ទីអារាមនេះត្រូវអស់អ្នកទ្រទ្រង់ ហើយក៏អាប់រស្មីដូចបន្ទាយលង្វែកដែរ ។ គ្មាននរណាម្នាក់ ចាំថា តាំងពីកកើតរហូតដល់ចំណាកចោលវត្តនេះ មានព្រះចៅអធិការគង់ចាំវង្សាមាន នាមអ្វីខ្លះទេ លុះដល់ ព.ស ២៣៩៦ត្រូវនឹង គ.ស ១៨៥៣ ក្នុងរជ្ជកាលព្រះអង្គដួង នាសម័យឧដុង្គ ទើបត្រូវបានស្តារនិងកសាងឡើងវិញ ។ នាមព្រះថៅអធិការ និងឆ្នាំខែនោះ នៅចាំត្រឹមតែ ៥អង្គ គឺព្រះអង្គគ្រូ ប្រាជ្ញ , ព្រះគ្រូខោល អ៊ុម , ព្រះគ្រូ អ៊ុក សាមិត្តហៅជ័យ , ព្រះគ្រូ អ៊ុម ភោគ និងព្រះគ្រូ ប៊ូ ពៅ (បច្ចុប្បន្ន) ។ ចាប់តាំងពីឆ្នាំ ១៩៧៣ ទីអារាមនេះត្រូវ បនប្រល័យពូជសាសន៍ប៉ុលពត បានវាយកម្ទេចគាស់រុះរើសមិទ្ធផលទាំងអស់ ឯទ្រព្យសម្បត្តិគរុភ័ណ្ឌនានា ក៏ត្រូវបានបំផ្លាញគ្មានសេសសល់ដែរ ថែមទាំងត្រូវបង្ខំឲ បោះបង់ចោលរហូតដល់ឆ្នាំ១៩៧៩ ។ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩គណៈកម្មការវត្តត្រឡែង កែង បានមកសង់សាឡុំប្រក់ស្លឹក ដែលទីអារាម នេះនៅស្ងាត់ជ្រងំ។ បន្ទាប់មកសង់ជាបេ តុងអារម៉េ និងត្រូវប្រមូលផ្តុំព្រះពុទ្ធប្បដិមាដែលបែកបាក់ដោយសារ ប៉ុលពត បំផ្លាញមក ផ្គុំ ឡើងវិញ តែគ្មានព្រះសង្ឃគង់ចាំព្រះវស្សាទេ គេឃើញមានតែតាចាស់ម្នាក់ឈ្មោះ ឯម សាត ហៅ ចាន់ ដែលនៅចាំទឹកដីទីនោះតែប៉ុណ្ណោះ ។

 ចាប់តាំងពីឆ្នាំ ២០០៣មក វត្តព្រះឥន្ទ្រទេពត្រូវបានធ្វើការសាងសង់ឡើងវិញ និងមាន ព្រះអង្គគង់ចាំវស្សារហូតដល់សព្វថ្ងៃនេះ ដោយគុណបារមីព្រះអង្គធំ និងព្រះអង្គ ខ្មៅ ធ្វើឲពុទ្ធបរិស័ទមានជំនឿនិងមានសទ្ធាជ្រះថ្លា កសាងវត្តព្រះឥន្ទ្រេទេព រហូតមានព្រះវិហារយ៉ាងធំមួយដែលជញ្ជាំងបិទសុទ្ធតែ ក្បាច់ព្រមទាំងលាបថ្នាំពណ៌មាសលាយក្រហម យ៉ាងស្រស់ស្អាត ។ នៅពីមុខព្រះវិហារមានដងទង់ធំៗពីរ និងមានស្រះទឹកមួយ ដែលក្នុង ស្រះទឹកនោះមានកសាងប្រាសាទតូចមួយផង ។ វត្តនេះបច្ចប្បន្នមានការរីក ចម្រើនយ៉ាងខ្លាំង មានកុដិ មានសាលា ព្រមទាំងកំពុងតែកសាង កន្លែងព្រះអង្គប្រសូត ព្រះអង្គត្រាស់ដឹង ព្រះអង្គចូលនិព្វាន និងព្រះអង្គទទួលចង្ហាន់នៅក្រោមដើមពោធិ៍មួយ ក្នុងបរិវេណវត្តថែមទៀតផង ៕

 

 

 

 

 

Comments ()

 
ប្រាសាទបន្ទាយសំរែលាក់ខ្លួន Print E-mail
Written by ភ្នំពេញដេលីញូវ   
Friday, 29 January 2010 03:42

   

   
 មានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយ ឆ្នាំៗបានចូលមកទស្សនាប្រាសាទបុរាណ របស់ខ្មែរនៅក្នុងខេត្ត សៀមរាបប៉ុន្តែមិន មានភ្ញៀវទេសចរច្រើនប៉ុន្មានឡើយដែល បានទៅដល់និងបានស្គាល់ប្រាសាទបន្ទាយសំរែ ។ ប្រាសាទនេះហាក់ដូចជាលាក់ខ្លួនពួនអាត្មាគេចឱ្យផុតពីក្រសែភ្នែកភ្ញៀវទេសចរ ។
       ប្រាសាទបន្ទាយសំរែជាប្រាសាទមួយដែលមានក្បាច់រចនា និង កំពូលប្រាសាទឡើងខ្ពស់រាងដូចប្រាសា ទអង្គរវត្តដែរ ប៉ុន្តែប្រាសាទនេះមានរាងតូចបន្តិចមិនធំដូចប្រាសាទអង្គរវត្តឡើយ ។
       ប្រាសាទបន្ទាយសំរែស្ថិតនៅចម្ងាយប្រមាណ ៤០០ ម៉ែត្រ ខាងកើតបារាយណ៍សោធរៈតុដាក (បារាយណ៍ខាងកើត) និង ចម្ងាយប្រហែល ២ គីឡូម៉ែត្រ ខាងត្បូងភូមិព្រះដាក់ផ្លូវទៅកាន់ប្រាសាទភ្នំបូក ។ នៅជុំវិញប្រាសាទមានដើមឈើធំៗដុះយ៉ាងទ្រុបទ្រុលដែលមើលពីចម្ងាយសឹងតែមិនឃើញកំពូលប្រាសាទឡើយ ។ ការដុះព្រៃហ៊ុមព័ទ្ធប្រាសាទខាងក្រៅនេះហើយដែលធ្វើឱ្យភ្ញៀវទេសចរមិនសូវស្គាល់ប្រាសាទបន្ទាយសំរែ ប៉ុន្តែបើយើង ចូលទៅដល់បរិវេណប្រាសាទបន្ទាយសំរែវិញនោះ យើងពិតជាបានឃើញនូវស្នាដៃនៃស្ថាបត្យកម្ម ដ៏អស្ចារ្យគ្មានពីរ របស់បុព្វបុរសខ្មែរដែលគួរឱ្យស្ញប់ស្ញែងក្រៃលែង ។ នៅតាមជញ្ជាំងប្រាសាទមានរចនាក្បាច់ផ្កាភ្ញីតាមបែបបុរាណដែលមានសភាពរស់រវើក ។ នៅជុំវិញប្រាសាទមាន ដើមឈើធំដុះយ៉ាងខ្ពស់ស្រឡះ មានម្លប់យ៉ាងត្រឈឹងត្រឈៃ សម្រាប់ភ្ញៀវទេសចរ ។ ជាមួយនឹងខ្យល់បក់យ៉ាង ត្រសៀកៗមកប៉ះជាមួយនឹងស្លឹកឈើព្រៃ លាយឡំជាមួយសំឡេងរៃកណ្តឹងយំលាន់រងំរំពងព្រៃ បង្កើតបានជាតន្ត្រីធម្ម ជាតិ មួយយ៉ាងពីរោះក្រៃលែង ។ ទោះបីប្រាសាទបន្ទាយសំរែ ប្រៀបដូចជាឋានសួគ៌ាពិតទៅហើយ ក្តីក៏ប្រាសាទ មួយនេះ វាហាក់បីដូច ជាមិនបានបង្ហាញខ្លួនជាសាធារណៈឱ្យភ្ញៀវទេសចរបានឃើញរូបសម្រស់របស់វាឡើយ ។


       លែកាតា លន់ នៅ អ្នកបោសសម្អាតនៅក្នុងប្រាសាទបន្ទាយសំរែបានឱ្យដឹងថា ភ្ញៀវទេសចរដែលមកដល់សៀមរាបហើយហាក់បីដូចជាមិនមានបំណងមកទីនេះឡើយ ។ ភ្ញៀវដែលទៅប្រាសាទបន្ទាយស្រីច្រើនតែទៅហួសតែម្តងហើយភ្ញៀវដែលមកលេងស្រះស្រង់ មកលេងបារាយណ៍ខាងកើត និង មកទិញវត្ថុអនុស្សាវរីយ៍នៅភូមិព្រះដាក់ ហាក់ដូចជាមកមិនដល់ប្រាសាទបន្ទាយសំរែតែម្តង ។ មានភ្ញៀវទេសចរបរទេសមួយចំនួនបានចូលមកទស្សនាខ្លះដែរ ដោយសារគេមានផែនទីទេសចរណ៍នៅក្នុងដៃ ហើយគេ​បាន​មើលទៅឃើញថា ប្រាសាទនេះជាទីគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគេ ។ ជារៀងរាល់ថ្ងៃ​មានភ្ញៀវ​ប្រមាណ ១០០ នាក់ដែរ ដែលចូលមកទស្សនានៅទីនេះ ។


       លែកា សឹន គង់ អគ្គនាយករងអាជ្ញាធរអប្សរាបានឱ្យដឹងថា ប្រាសាទបន្ទាយសំរែក៏ដូចជាប្រាសាទដទៃទៀត​ដែលនៅក្នុងតំបន់​អង្គរនេះដែរ បច្ចុប្បន្នត្រូវបានការពារ និង អភិរក្សយ៉ាងល្អ ប្រាសាទបន្ទាយសំរែ​បើប្រៀបធៀបនឹងប្រាសាទ​មួយចំនួនទៀតនោះឃើញថា ប្រាសាទនេះនៅល្អ និង នៅរឹងមាំយ៉ាងច្រើន ។ ប្រាសាទបន្ទាយសំរែមានទំហំប្រមាណជា ១០០ ម៉ែត្របួនជ្រុង មានផ្លូវចូលពីទិសខាងកើត ប៉ុន្តែសព្វថ្ងៃគេបានធ្វើផ្លូវចូលពីទិសខាងជើងវិញ ដោយសារតែធ្វើផ្លូវចូលនៅទិសខាងកើតវាប៉ះពាល់ទៅ លើដីប្រជាពលរដ្ឋច្រើនពេក ទើបគេប្តូរទៅខាងជើងវិញ ។ ប្រាសាទបន្ទាយសំរែស្ថិតនៅក្នុងភូមអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានកសាងឡើង​នៅពាក់សតវត្សរ៍ទី ១២ ដោយព្រះបាទសូរ្យវរ្ម័នទី ២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញសាសនា ។ ប្រាសាទនេះមានកំពែងសង់ពីថ្មបាយក្រៀមដែលមានគោបុរៈបួន ។ ប្រាសាទបន្ទាយសំរែមានប្រាង្គកណ្តាលមានស្លាបបួន និង មានបណ្ណាល័យនៅសងខាង ។ ឈ្មោះប្រាសាទ បន្ទាយសំរែពុំមានព័ត៌មានណាបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ ដោយគេគ្រាន់តែមាន ការសន្និដ្ឋាន ផ្សេងៗពីគ្នា ប៉ុណ្ណោះ ។ តាមមតិមួយចំនួនដែលសៀវភៅទេសចរណ៍ចុះផ្សាយបាន បញ្ជាក់ថា វាទាក់ទងនឹងទីតាំង ដែលមានកំពែងខ្ពស់ព័ទ្ធជុំវិញដែលមានស្តេច និង អ្នកបម្រើជាជនជាតិសំរែ​ដែលរស់នៅទីកន្លែងនោះ ហើយឈ្មោះបន្ទាយសំរែនេះក៏ទាក់ទងនឹងប្រវត្តិពិតិនៃភូមិព្រះដាក់នេះដែរ ។ សព្វថ្ងៃនេះក៏នៅមានសេសសល់ដូនតាចាស់ៗជនជាតិសំរែដែលធ្លាប់មកយាមប្រាសាទបន្ទាយសំរែនេះ ៕
        
        
        

Comments ()

 
ប្រាសាទបីកសាងឡើងអំពីឥដ្ឋ Print E-mail
Written by ភ្នំពេញដេលីញូវ   
Wednesday, 27 January 2010 06:58


ប្រាសាទបីបានកសាងឡើងអំពីឥដ្ឋ ដោយគេយកឥដ្ឋមកដាក់តម្រៀបគ្នានៅក្នុងជួរលើកម្រោក ហើយយកមកតម្រៀប នៅលើជើងគ្រឹះដែលមានទទឹង ១០ ម៉ែត្រ បណ្តោយ ២៤ ម៉ែត្រ ។ ប្រាសាទបីត្រូវបានគេធ្វើការសន្និដ្ឋានថា ជាប្រាសាទមួយដែលកសាងមិនរួចរាល់រហូតមក ដល់ សម័យបារាំង ក៏បានធ្វើការជួសជុលបន្ថែមនៅឆ្នាំ ១៩៦០ ។
       * តើប្រាសាទបីមានអ្វីទស្សនាខ្លះ ?
       - នៅក្នុងប្រាង្គមេមានជើងទម្រលិង្គព្រះឥសូរតាំងនៅទីនោះ ។
       - នៅត្រង់ផ្តែរនៃប្រាង្គមេមានរូបចម្លាក់ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ ។
       - កសារកសាងប្រាង្គក្នុងសម័យមុនយុគសម័យបាយ័ន គឺសម័យបាពួន ឃ្លាំង បន្ទាយស្រី និង អង្គរវត្តគេនិយមឥដ្ឋ មកកសាងជាប្រាសាទ ។
       - បុរាណវិទូនៅមិនទាន់យល់បានថា តើការកសាងប្រាសាទដោយឥដ្ឋនេះ គេប្រើឥដ្ឋដែលដុត ហើយមកតម្រៀប គ្នាធ្វើជាប្រាសាទរួចហើយបានដុតជាក្រោយ ? ប៉ុន្តែភាគច្រើនគេមានជំនឿថា ប្រាសាទនេះត្រូវបានគេយក ឥដ្ឋដែលដុត ហើយយកមកតម្រៀបគ្នា រួចហើយយកកាវជ័រដែលបានមកពីការផ្សំបញ្ចូលគ្នានៃវត្ថុធាតុដើមធម្មជាតិជាច្រើនប្រភេទដូចជា ទឹកឃ្មុំ ស្ករត្នោត ដីដំបូក ៘ មកភ្ជាប់តគ្នា ព្រោះប្រសិនបើយកឥដ្ឋដែលនៅមិនទាន់ដុតមកកសាង វាអាចធ្វើ ឱ្យ ប្រាសាទ ស្រុត ឬ ធ្វើឱ្យផ្អៀងបាន ។
       ប្រាសាទនេះមិនសូវជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរប៉ុន្មានឡើយ ព្រោះជាប្រាសាទតូចៗ នៅមាត់ថ្នល់ផ្លូវឆ្លងកាត់ចូលទៅកាន់ទ្វារក្រុងព្រះនគរហ្លួង ទិសខាងត្បូងមុននឹងទៅដល់ប្រាសាទបាយ័ន ៕
        

Comments ()

 
ពិធីឡើងអ្នកតារបស់បងប្អូនជនជាតិកួយ Print E-mail
Written by ភ្នំពេញដេលីញូវ   
Thursday, 21 January 2010 08:49

 ជនជាតិភាគតិចកួយ ដែលរស់នៅក្នុងទឹកដីខេត្តព្រះវិហារមានទំនៀមទម្លាប់ បុរាណមួយដ៏យូរលង់ណាស់មកហើយ ដែលពួកគេគោរពប្រណិប័តន៍តៗគ្នារាប់ សិបជំនាន់មកហើយ វប្បធម៌ប្រពៃណីដ៏ចំណាស់នោះគឺ «ពិធីឡើងអ្នកតា» ។ ជារៀង រាល់ឆ្នាំឲតែដល់ថ្ងៃ ១១រោចខែមាឃ ត្រូវនឹងខែកុម្ភះនោះ ពួកគេបាននាំគ្នារៀបចំពិធី សែនព្រេនឡើងអ្នកតា ជារៀងរាល់ឆ្នាំ ។


 លោកតា ជ័យ សៅ ជាមេកន្រ្ទាញជនជាតិកួយអាយុ៧៦ឆ្នាំ រស់នៅភូមិ ប្រមេ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲដឹងថា ប្រវត្តិនិងរបៀបរបបធ្វើ ពិធីឡើងអ្នកតា ដែលជាប្រពៃណីរបស់ជនជាតិភាគតិចកួយយ៉ាងដូច្នេះថា ទំនៀម ទម្លាប់ពិធីឡើងអ្នកតារបស់ជនជាតិភាគតិចកួយនេះគឺកើតតាំងពីយូរលង់ណាស់មកហើយ ដែលបានបន្សល់ ទុកតាំង ពីដូនតារបស់ជនជាតិកួយមកម្ល៉េះ ។ ពិធីបុណ្យ ឡើងអ្នកតានេះគឺសំខាន់ណាស់ ជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃ ១១ រោច ខែមាឃ ក្នុងខែ កុម្ភះ មុនពីរ ឬបីថ្ងៃ នឹងឈានដល់ថ្ងៃ១១រោច សូម្បីតែខ្លួនលោកតាផ្ទាល់ ដល់ខែដល់ ថ្ងៃហើយ បើមិនបានដើ រ ជម្រាបបងប្អូនកូនចៅក្នុងស្រុកភូមិទេនោះ វាអាចនឹងជួប គ្រោះមហន្តរាយដល់ខ្លួនគាត់និងកូនចៅនៅក្នុងភូមិស្រុក និងសត្វ គ្រប់ប្រភេទទៀត ផង ព្រោះអ្នកតាដាក់បណ្តាសាឲពស់ចឹក ខ្លាខាំ និងដំរីជាន់ទៀតផង ។
លោកតា ជ័យ សៅ ក៏បានរៀបរាប់ឲដឹងទៀតថា តាមទំនៀមទម្លាប់ជនជាតិដើម ភាគតិចកួយ ក្រោយពីបានដឹងថា លោកតាម្ចាស់ស្រុកបានជូនដំណឹងពីរទៅបីថ្ងៃមុន ហើយ ពួកគេទាំងអស់គ្នាចាំបាច់ត្រូវត្រៀមម្ហូបអាហារ និងចំណី គ្រប់ប្រភេទទៅតាម ក្បួនខ្នាតដូចជា ជ្រូកមួយហាប មាន់មួយផ្លូន ស្រាចំនួនមួយស្រេះ ទឹកត្នោតជូរ ស្រូវ អង្ករមួយគីឡូ ក្រាម កាន់ទៅគ្រប់ៗគ្នា បាយសម្លមួយថាស នំបង្អែម ទៀន ធូប និង មានខ្មាត់ ម្លូ ស្លា បារីផងដែរ ។
 លុះដល់ថ្ងៃកំណត់បានមកដល់ហើយ ជនជាតិកួយទាំងអស់ក្នុងភូមិទាំងមូល បានមកជួបជុំគ្នាយ៉ាង គគ្រឹកគគ្រេងទ្រហឹង អឺងកងទាំងចាស់ ទាំងក្មេង ទាំងប្រុស ទាំង ស្រី ទៅបោសសម្អាតជុំវិញខ្ទមអ្នកតាដែលស្ថិតនៅពីភូមិចម្ងាយជាង ៤០០ ម៉ែត្រ ។ បន្ទាប់មកទើបលោកតាម្ចាស់ស្រុក ឬក៏មេកន្រ្ទាញបានស្រែកប្រកាសប្រាប់កូនចៅ ទាំងអស់គ្នាឲមកជួបជុំ ឲយក ស្រូវ អង្ករ និងស្លឹកឈើ ទៅក្រាលដាក់លើខ្ទមអ្នកតាជា មុន ដើម្បីម្ចាស់ស្រុកនិងអ្នកស្រុកទាំងអស់គ្នាធ្វើពិធីសែន ព្រេនថ្វាយអ្នកតាតែម្តង ។ ពិធីសែនព្រេននោះមានទាំងអ្នកភ្លេងបុរាណចូលរួមផងដែរ ព្រោះភ្លេងមានភារកិច្ច ប្រគំស្មើនឹង ពិធីសែនអុជធូបទៀន ក្រុមភ្លេងចាប់ប្រគំបទទីមួយគឺបទសក្ការៈ ដើម្បី ថ្វាយជូនដូនតា វង់ភ្លេងមានឧបករណ៍ភ្លេងគឺទ្រសោ មួយ ស្គរដៃពីរ ចន្ទោលអុក (ដូចជារបាំត្រុដិ)ពីរ ធ្វើអំពីឫស្សី នៅពីលើមានផ្លែអង្គញ់ពុះជាពីរ ចោះរន្ធបួន ដាក់ គ្រាប់ក្រួស ខាងក្នុង ស៊កខ្សែអំបោះខ្វែងពីលើគ្នា ហើយគេអុកនឹងដីព្រមៗគ្នាជួយជា ចង្វាក់ភ្លេង ។
 លុះម្ចាស់ស្រុកសែនឧទិ្ទសគ្រប់បីដងហើយ ក្រុមភ្លេងក៏ត្រូវបានបញ្ចប់ព្រមគ្នា ដែរ ។ វគ្គទីពីរ លោកតាម្ចាស់ស្រុក និងអ្នកភ្លេងក៏ចុះ ពីលើខ្ទមដើម្បីរៀបចំពិធីបញ្ជាន់ អារក្សបញ្ចូលរូបនៅមុខខ្ទមអ្នកតាចម្ងាយពីរម៉ែត្រ ។ នៅក្នុងពិធីនោះគេរៀបបាយ សីមួយគូ និងអង្ករ អំបោះចងដៃ ម្សៅល្មៀតគ្រឿងក្រអូបផ្សេងៗ ផ្កាចម្រុះពណ៌ មាន់ ចំនួនមួយផ្លូន សាច់ជ្រូកស្ងោរចំនួនមួយហាប ស្រា បាយ ចំណីគ្រប់មុខ ម្លូ ស្លា បារី និងមានខ្មាត់លើក សម្រាប់ថ្វាយ ដល់បារមីដើម្បីបញ្ចូលរូប បន្ទាប់មកម្ចាស់ស្រុកក៏ បានអុជជូបបួងសួង ហើយប្រាប់ឲអ្នកភ្លេងលេងបទ «ស្រណោះយំសោក» ប្រគំបាន ៥នាទីដើម្បីឲបារមីមកចូលរូប ។ ពេលនោះរូបក៏ចាប់ផ្តើមចូលបន្តិចម្តងៗ បន្ទាប់មក ទៀតសំឡេងច្រៀងតាមបទ ជាភាសាកួយលាន់ឮយ៉ាងទ្រហឹង ដើម្បីស្រែកសន្ធាប់ គ្រូអារក្សកាន់តែចូលខ្លាំង ។ ភ្លេងលេងបាន៣០នាទី ភ្លេងក៏ត្រូវផ្អាកជា បណ្តោះ  អាសន្ន ដើម្បីឲរូបសម្រាករាំ នៅពេលនោះម្ចាស់ស្រុកបានចងដៃឲរូបអារក្ស រួចហើយរូបអារក្សក៏បានចងដៃ ឲម្ចាស់ស្រុកវិញដែរ ។


 បន្ទាប់មកទៀត លោកតាម្ចាស់ស្រុកក៏ចាប់ផ្តើមបញ្ចូលរូបទៀត ហើយលោតា ម្ចាស់ស្រុកក៏បានចាប់ផ្តើមសួរទៅរូបអារក្ស ថា «តើអ្នកខ្លាំងពូកែឯងនេះមកពីទិស ណាដែរ ?» ។ ក្រោយមករូបអារក្សក៏បានឆ្លើយភ្លាមៗចំពោះមុខតាម្ចាស់ស្រុកនិង   អ្នក ភូមិរាប់សិបនាក់ថា «យើងជាបារមីរស់នៅទឹកដីភូមិស្រុករបស់ឯងទាំងអស់គ្នានេះ » ហើយនៅពេលរូប អារក្សបាន ឆ្លើយ ប្រាប់លោកតាម្ចាស់ស្រុកចប់ ភ្លេងនិងអ្នក ចម្រៀងក៏ចាប់ផ្តើមប្រគំសែនបទ «ជំនោរខ្យល់បក់» ដើម្បីឲរូប អារក្សឡើងរាំ និង ផឹកស្រា រួចហើយរូបអារក្សក៏បានស្រែកពោលខ្លាំងៗថា «សូមឲកូនចៅទាំងអស់គ្នា រស់នៅបាន សុខសប្បាយ» រហូតដល់ម៉ោងមួយរសៀល ព្រះអាទិត្យឆ្លងផុតក្បាល ទៅទិសខាងលិច ទើបពិធីឡើងអ្នកតាត្រូវបានបញ្ចប់ អ្នកស្រុកទាំងអស់ដែលបាន មកចូលរួមក្នុងពិធីនោះក៏បានត្រឡប់ទៅផ្ទះ ដោយសង្ឃឹមថា ស្រុកភូមិរបស់ពួកគេ ពិតជាទទួលបាននូវភាពសុខសាន្តគ្មានសត្រូវណាមកយាយីបានឡើយ ។
 សូមបញ្ជាក់ថា ជនជាតិកួយដេលរស់នៅក្នុងភូមិសាស្រ្តទឹកដីខេត្តព្រះវិហារ ប្រមាណជាង២០ភូមិ ពួកគេទាំងអស់គ្នា តែងតែប្រារព្ធធ្វើជានិច្ចរៀងរាល់ឆ្នាំ ក្នុងពិធី សែនអ្នកតានៅថ្ងៃ១១រោច ខែមាឃធំ គឺជាថ្ងៃដែលសប្បាយរីករាយ ក្រោយពេលប្រ មូលផល ពួកគេបានជួបជុំគ្នាទាំងប្រុស ស្រី ក្មេង ចាស់ ផឹកស្រា ស្រែកហ៊ោយ៉ាង ទ្រហឹងអឺងកងនៅចំពោះ មុខខ្ទមអ្នកតា ដោយមិនអាចខានបានឡើយ ។
 លោកតា លាស សូរ អាយុ៨៧ឆ្នាំជនជាតិភាគតិចកួយរស់នៅភូមិប្រមេ បានរៀបរាប់ឲដឹងថា ទំនៀមទម្លាប់របស់ ជនជាតិកួយដូចបានអធិប្បាយខាងលើ ពិតជាទំនៀមទម្លាប់ដ៏ប្រពៃរបស់ជនជាតិកួយដែលបានបន្សល់ទុកតាំងពីបុរាណ កាលមក ។
 លោក នេត ឌឿន អាយុ៣៦ឆ្នាំ ជនជាតិភាគតិចកួយ រស់នៅភូមិ ប្រមេ បានឲដឹងថា ទម្លាប់របស់ជនជាតិកួយតាំង ពីមុនមកទល់សព្វថ្ងៃនេះ ក្រោយពេលធ្វើ ស្រែ និងចម្ការ ពួកគាត់តែងតែរកស៊ីបន្ថែមទៀត ដូចជា មុខរបរដងជ័រទឹក បោចវល្លិ អារឈើ ពុះអុសលក់ និងប្រមាញ់សត្វព្រៃ ហើយការរកស៊ីរបស់គាត់បានផលល្អ ណាស់ ។

 

Comments ()

 
ប្រាសាទ ព្រះខ័ន កសាងលើបរិវេណសមុទ្រឈាម Print E-mail
Written by ភ្នំពេញដេលីញូវ   
Tuesday, 19 January 2010 03:47

 ប្រាសាទជយវរ័្មនទី៧ អាចចាត់ទុកថា ជាស្តេចដ៏ខ្លាំងពូកែអស្ចារ្យ ។ ក្រៅពីបាន កសាងប្រាសាទផ្សេងៗជាច្រើន ដើម្បីទុកធ្វើពិធីផ្សេងៗខាងព្រះពុទ្ធ  សាសនាហើយ នោះ ព្រះអង្គថែមទាំងផ្តោតការយកចិត្តទុកដាក់ចំពោះ វិស័យសុខាភិបាល ដោយបាន កសាងអរោគ្សសាលាបានដល់ទៅ១០២កន្លែង នៅក្នុងចំណោមបណ្តាប្រាសាទ ផ្សេងៗដែលត្រូវបានកសាងឡើងក្នុងសម័យរបស់ព្រះអង្គ ។
 ក្នុងរជ្ជកាលរបស់ព្រះអង្គមានព្រះរាជគ្រូជាងមួយពាន់នាក់ ដូច្នេះប្រាសាទនេះ អាចមានប្រើជាមហាវិទ្យាល័យនៃ ព្រះពុទ្ធសាសនាក៏ថាបាន ដូចគ្នានឹងប្រាសាទ តាព្រហ្មដែលជាប្រាសាទកសាងជាវត្តក្នុងព្រះពុទ្ធសាសនាដូចគ្នាដែរ ។
 បរិវេណដែលសម្រាប់ការកសាងប្រាសាទ ព្រះខ័ន ត្រូវបានគេហៅឈ្មោះថា ជាសមុទ្រឈាម ព្រោះក្នុងបរិវេណ នេះធ្លាប់ជាសមរភូមិប្រយុទ្ធរវាងពួកខ្មែរដើមជា មួយនិងពួកចាម ។ ចម្បាំងកាលនោះខ្មែរបានឈ្នះចាម ដូច្នេះហើយ បានជាគេហៅ ប្រាសាទនេះថា «ប្រាសាទជ័យសិរី» ដើម្បីទុកជាទីកន្លែងអនុស្សាវរីយ៍របស់ព្រះអង្គ ដែលមាននៅក្នុង សិលាចារិកនៃប្រាសាទព្រះខ័ន ។ ក្រោយមកក៏បានប្តូរឈ្មោះជា ប្រាសាទព្រះខ័ន ដែលមានន័យសំដៅ ទៅលើ ពន្លឺដាវ ដែលធ្វើឲព្រះបាទជយវរ្ម័នទី៧ យកឈ្នះខ្មាំងសត្រូវបាន ។


 ព្រះបាទជយវរ្ម័នទី៧ ទ្រង់បានកសាងប្រាសាទព្រះខ័ននេះឡើងដើម្បីឧន្ទិស ដល់ព្រះរាជបិតាដោយ ព្រះអង្គបាន កសាងក្រោយពីទ្រង់បានសង់ប្រាសាទតាព្រហ្ម ហើយ ៥ឆ្នាំ ដែលប្រាសាទតាព្រហ្មនេះកសាង ឡើងដើម្បី ឧទ្ទិសដល់ព្រះរាជមាតា ។
 តើប្រាសាទព្រះខ័នមានអ្វីទស្សនាខ្លះ ?
 សសរជើងរៀង ផ្លូវចូលប្រាសាទទាំងទិសខាងលិច និងទិសខាងកើតនៃប្រាសាទ ព្រះខ័នត្រើយទាំងពីរ មានសសរ ជើងរៀងជាជួរវែងចម្ងាយផ្លូវប្រហែលជា ៣០០ម៉ែត្រ ។
 រូបចម្លាក់សត្វគ្រុឌនៅកំពែង  កំពែងផ្លូវចូលប្រាសាទមានចម្លាក់ដ៏ស្អាតវិចិត្រ ដូចជារូបចម្លាក់ផុសជារូបគ្រុឌ កម្ពស់ស្មើតួកំពែងថ្មបាយគ្រៀម ប្រមាណជា៣ម៉ែត្រ ។ គ្រុឌបានយកដៃទាំងពីរចាប់ កន្ទុយនាគ ចំណែកឯជើង របស់គ្រុឌទាំងសងខាងក៏ចាប់ដងខ្លួនរបស់នាគ ។ ចម្លាក់នេះអាចមើលឃើញនៅផ្នែកខាងគោបុរៈនៅត្រង់កំពែងប្រាសាទទាំង៤ទិស ។
 ដើមឈើធំ ៗ នៅ គោបុរៈទិសខាងកើតនៃរបៀង  មានឫសដើមឈើធំៗដុះ គ្របដណ្តប់តាំងពីដំបូលនៃរបៀង ។ ឫសរបស់វានឹងចាក់ស្រេះមកកាន់សសរថ្មកន្លោង មុននឹងចាក់ទៅដី ។ដើមវាមានកម្ពស់ជាង២០ ម៉ែត្រ បែកមែកសាខា បែកខ្នែងចេញពាសពេញ ជាកន្លែង ពេញនិយមថតរូបរបស់ អ្នកទេសចរ មើលទៅស្រដៀងនិងប្រាសាទតាព្រហ្ម ។
 អគាររ៉ូមុំាងកាតូលិក  បន្ទាប់ពីផ្នែកខាងឆ្វេងនៃគោបុរៈខាងកើតមានអគា ពីរជាន់ដែលមានសសរ ទាំងអស់ជា សសរមូលស្រដៀងពួក រ៉ូមុំាង ។ កម្ពស់នៃសសរ នេះប្រហែលជា៣ម៉ែត្រ ទាំងជាន់លើ និងជាន់ក្រោម គេមិនអាចធ្វើ ការសន្និដ្ឋាន បានថា កសាងឡើងដើម្បីអ្វីឡើយ ។
 រូបចម្លាក់ផ្សេងៗនៅហោជាង និងផ្តែរ សុទ្ធតែមានទំនាក់ទំនងនិងសាសនាហិណ្ឌូ ដូច ជារូប ចម្លាក់ព្រះ នរាយណ៍ផ្ទំសិន្ធុ រូបកូរសមុទ្រទឹកដោះ រូបចម្បាំងគ្នារវាងទ័ពស្វា និងយក្ស ។ ចំណែក ឯទេពអប្សរតាមស៊ុមទ្វារ និងកំពែងខាងក្នុងក៏មានឲទស្សនាទូ ទៅ ។ ចំណែកឯរូបចម្លាក់ដែលជាគតិធម៌ខាងពុទ្ធសាសនាវិញ ត្រូវបានដាប់យក ឬ កេះបកចេញភាគច្រើន ។
 ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយ
 ១. ប្រាសាទបាយ័ន
 ២. ប្រាសាទតាព្រហ្ម
 ៣. ប្រាសាទបន្ទាយក្តី
 ៤. ប្រាសាទនាគព័ន្ធឮ
 ៥. ប្រាសាទតាសោម
 ៦. ស្រះស្រង់
 ៧. បា្រសាទតាណី
 ៨. ប្រាសាទតាព្រហ្មកិល
 ៩. ប្រាសាទបន្ទាយឆ្មារ

 

Comments ()

 
«StartPrev12345678910NextEnd»

Page 8 of 12
អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក
ថ្ងៃទី៥ខែ កក្កដាឆ្នាំ ២០១៣
រូបិយប័ណ្ណប្រទេសទិញចូលលក់ចេញ
1 USDរៀល-កម្ពុជា4040
4090
1 USDបាត-ថៃ29.00
29.50
1 USDដុង-វៀតណាម22002250
100 EUR យូរ៉ូ-អឺរ៉ុប1.2221.227
 RSS FEED
feed-image Articles