ដំណឹងបន្ទាន់ៈ
សេចក្តីជូន​ដំណឹង=គេហទំព័រ phnompenhdaily.com.kh នេះ​​បានប្រកាស​លក់ ។ចាប់អារម្មណ៏​សូមទាក់ទង ទូរសព្ទ័​ ០១២ ៨៦៥ ៥៥៣ ឬ E mail=ppdailynews@gmail.com។ អរគុណ

សិល្បករ-ការិនីដែលបានបែកបាក់នៅក្នុងឆ្នាំ២០១២ Print E-mail
Written by ភ្នំពេញដេលីញូវ   
Monday, 17 December 2012 13:32

* អឿន ដាលីស បាយបាយអូស្ត្រាលី
     ស្រីស្អាត អឿន ដាលីស ជា ពិធីការិនីមួយ រូបដែលចូលចិត្តស្លៀក ពាក់តាមបែបយុវវ័យសម័យ ថ្មី ចាប់តាំងពី នាងត្រឡប់មកពីប្រទេសអូស្ត្រាលី វិញនាងកាន់តែមានរូបសម្ផស្សស្រស់ស្អាតលើស មុនទៅទៀត ។ នៅប្រទេស អូស្ត្រាលីនរណាៗក៏ សុទ្ធតែបានដឹងថា នាងមានគូស្នេហ៍ជាអ្នកមាន ថែមទាំងបានបណ្តើរគ្នាដើរលេងយ៉ាងសប្បាយ រីករាយបំផុត នាពេលដែលនាងស្នាក់នៅទីនោះ ។ ចុងក្រោយនេះស្រាប់តែលេចធ្លាយព័ត៌មានថា នាង និង គូស្នេហ៍នៅក្រៅ ប្រទេសមានការ ថ្នាំងថ្នាក់នឹងគ្នារហូតបានផ្តាច់ទំនាក់ទំនងស្នេហាទៀតផង ទើប អឿន ដាលីស ពន្យារពេលចេញ ទៅទីនោះ ដូចញក្យចាស់តែងនិយាយថា ឃ្លាត ឆ្ងាយណាយចិត្ត ។ ចំណែក អឿន ដាលីស វិញបានទទួលស្គាល់ចំពោះ រឿងនេះដែរ តែនាង មិនបញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យអ្នកទាំងពីរ បែកបាក់គ្នាឡើយ ។ អឿន ដាលីស ជាស្រី ស្អាតសម្បូរស្នេហ៍ គ្រាន់តែឮថានាងបែកបាក់ភ្លាម ស្រាប់តែមានព័ត៌មានថា នាងមានបុរសនៅ ក្រុងភ្នំពេញចាប់ផ្តើមចែចូវនាង ភ្លែត តែលទ្ធផល នាងនៅពិចារណានៅឡើយ ... ។ ស្រីស្អាត ប្រហែលជាមិនវិលត្រឡប់ទៅអូស្ត្រាលីវិញទេ ហើយសាងស្នេហ៍ថ្មី នៅទឹកដីកំណើតវិញ ។

 

 

     
     * ឈិន ច័ន្ទសុធារី ស្តាយស្នេហាចាស់
     អ្នកចម្រៀង ឈិន ច័ន្ទសុធារី បានវិល ត្រឡប់មកសិល្បៈវិញ បន្ទាប់ពីបានសំងំលាក់ខ្លួន ពួនអាត្មាអស់ រយៈពេលយ៉ាងយូរ ហើយនៅឆ្នាំ ២០១២ នាងបែរជាវិលត្រឡប់មកវិស័យនេះ វិញ ។ មនុស្សជាច្រើននិយាយថា ការវិល ត្រឡប់របស់នាងលើកនេះដោយសារតែនាងបាន បែកបាក់ជាមួយគូស្នេហ៍ ។ ដំបូង ឈិន ច័ន្ទសុធារី ប្រកែកមិនទទួលស្គាល់ពីការបែកបាក់ របស់ខ្លួនឡើយ នាងនៅតែមានសង្ឃឹមថាស្នេហា នាងអាចដូចដើមបើ ទោះបីជាមានការរាំងស្ទះ ពីសំណាក់ចាស់ទុំក្តី ។ ប៉ុន្តែចុងក្រោយថ្មីៗនេះ ឈិន ច័ន្ទសុធារី បានទទួលស្គាល់ថាចំណងស្នេហ៍ របស់នាងពិបាកនៅក្នុងការវិលរកគ្នាណាស់ ឃ្លាត គ្នាយូរៗទៅប្រហែលធ្វើឱ្យយើងទាំងពីរកាន់តែ ណាយគ្នា ។ នាងកំពុងពិបាកចិត្តអំពីរឿងនេះ ដូច្នេះហើយទើបនាងព្យាយាមយកការងារសិល្បៈ ដាក់នៅចំពោះមុខហើយ ព្យាយាមបំភ្លេចរឿង ចាស់ ។ អ្នកចម្រៀង ឈិន ច័ន្ទសុធារី មិនបាន បញ្ជាក់ច្បាស់ពីមូលហេតុដែលធ្វើឱ្យនាងចែកផ្លូវគ្នាជាមួយគូស្នេហ៍ ដែលធ្លាប់តែផ្អែមល្ហែមនោះ ទេ តែគេបានដឹងថាអ្នកទាំងពីរចែកផ្លូវគ្នាដោយ សារគូស្នេហ៍នាងក្បត់ចិត្តមានអ្នកថ្មី ។

 

     
     * ប៊ុន ផៃលីន  :  ប្រាក់ និង ស្នេហ៍មួយណាសំខាន់ ?
     អ្នកសម្តែង និង ចម្រៀង ប៊ុន ផៃលីន កាន់តែត្រូវបានគេចាប់អារម្មណ៍ច្រើនបន្ទាប់ពី នាងថតរូបសិចស៊ីបញ្ចេញ ដើមទ្រូងមិនចាញ់នាង កុល ដាវី , ឆៃ លីដាឡែន , សាសា , ស៊ឹម ថៃណា ឬ ញឹម ចាន់ថន ។ ជាញឹកញាប់នាងតែង តែផ្លាស់ប្តូរមិត្តប្រុសដូចជាផ្លាស់ប្តូរម៉ូដសម្លៀក បំញក់ដោយមិនខ្លាចអ្វីទាំងអស់ ។ កាលពីអាយុ ១៨ ឆ្នាំ នាងធ្លាប់ បានទាក់ទងប្តីគេ ដោយ   រស់នៅជាមួយគ្នាអស់រយៈពេលពីរឆ្នាំតែគ្មានកូន ក្រោយមកក៏បែកបាក់ទៅវិញ ។ ដោយឡែកនៅ ក្នុងឆ្នាំ ២០១២ នេះវិញ នាងធ្លាប់បានបែកបាក់ ស្នេហ៍ពីរលើកមកហើយ ។ ចុងក្រោយនាង កំពុងទាក់ទងជាមួយផ្កាយពីរមួយរូប គេថែមទាំង បានផ្តល់ប្រាក់កាស និង រថយន្តដល់រូបនាង ទៀតផង ។ ប៊ុន ផៃលីន កំពុងសោយសុខ ប៉ុន្តែមិនដឹងថា នាង សោយសុខដល់ពេលណា ទៀតទេ ពីព្រោះបុរសដែលទាក់ទងនាងភាគ ច្រើនសុទ្ធតែជាអ្នកមានប្រពន្ធកូនរួចហើយ ។ ចំពោះរឿងនេះ ប៊ុន ផៃលីន មិនចាប់អារម្មណ៍ ឡើយ ដោយសារនាងគិតថាប្រាក់សំខាន់ជាង ស្នេហា ។

 

     
     * ប៉ុបពី បែកបាក់ស្នេហ៍ តែមិនមែនបញ្ហាលើគ្រែ
     ថ្មីៗនេះមានលេចរូបសិចស៊ីរបស់នាង ប៉ុប ពី នៅលើវីបសាយជាច្រើន ស្របពេលដែល នាងបានប្រកាស ចែកផ្លូវគ្នាជាមួយគូស្នេហ៍របស់ខ្លួនដែលបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធជាច្រើនឆ្នាំកន្លងមក ។ អ្នកទាំងពីរ សម្រេចចិត្តចែកផ្លូវគ្នាដោយសន្តិវិធី ដោយមិនមាននរណារករឿង នរណាម្នាក់ទេ ។ ប៉ុបពី បានបញ្ជាក់ប្រាប់ថា ការបែកបាក់របស់នាងជាមួយគូស្នេហ៍មិនមែន មកពីបញ្ហារឿងលើគ្រែនោះទេ ជាបញ្ហាមិនចុះ សម្រុងនឹងគ្នា ហើយមិនអាចរស់នៅជាមួយគ្នាបាន ទៀត ។ ក្នុងឆ្នាំនេះ ប៉ុបពី មានវ័យ ៣១ ឆ្នាំ ហើយក្រៅពីសម្តែងនាង ក៏ជាពិធីការិនីម្នាក់នៅ ទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងកម្មវិធី “ដើមភូមិ ចុងភូមិ” ។

     
     * ស្វែង សុជាតា មិនខ្លាច
     អ្នកសម្តែងកាចឆ្នាសឆ្នើម ស្វែង សុជាតា តែងតែបង្ហាញភាពស្និទ្ធស្នាលរបស់ខ្លួនជាមួយគូស្នេហ៍នៅតាម កម្មវិធីផ្សេងៗ និង ធ្លាប់និយាយថា នឹងចូលរោងការដើម្បីរៀបការដូចមិត្តភក្តិដទៃ ទៀតនៅក្នុងឆ្នាំ ២០១៣ ។ តែមិនទាន់បានប៉ុន្មាន ផងស្រាប់តែនៅខែកញ្ញា ឆ្នាំ ២០១២ ស្វែង សុជាតា បានប្រកាសបែកបាក់គ្នាទៅវិញ ។ នាង ធ្លាប់ពើបប្រទះ រឿងបរាជ័យស្នេហាច្រើនលើក ច្រើនសាមកហើយ ដោយតែងញេលញក្យថា រាងចាលហើយរឿងស្នេហាតែ បែកមិនយូរប៉ុន្មាន នាងតែងមានអ្នកថ្មីមកជំនួសភ្លែត រហូតនាងចាត់ ទុកថារឿងខូចចិត្តជារឿងធម្មតាសម្រាប់រូបនាង ។ ស្វែង សុជាតា នៅមិនទាន់បង្ហាញគូស្នេហ៍ថ្មី របស់ខ្លួនឱ្យមិត្តភក្តិបានស្គាល់ឡើយ តែជាញ្ញឹក ញ្ញាប់នាងតែងបង្ហាញភាព ស្និទ្ធស្នាលជាមួយបុរស ប្លែកមុខជាច្រើន ។ ចំណែកអតីតគូស្នេហ៍ របស់នាងបានបង្ហាញមុខមាត់គូស្នេហ៍ថ្មីរបស់ ខ្លួន ដើម្បីបញ្ឈឺចិត្ត ស្វែង សុជាតា ។

 

 

     
     *មាស សម្ផស្ស ស្ទាក់ស្ទើរចិត្ត
     អ្នកសម្តែងសាច់សខ្ចី មាស សម្ផស្ស កំពុងមមាញ្ញឹកនៅក្នុងការងារសិល្បៈ និង ការ ងាររកស៊ីផ្ទាល់ខ្លួន ។ ថ្វីដ្បិតតែជោគជ័យក្នុងអាជីព នេះ តែក្រឡេកមកមើលជីវិតស្នេហាវិញនាង តែងតែទទួលបរាជ័យច្រើនលើក ច្រើនសា ហើយ ចុងក្រោយនេះមានព័ត៌មានថា ស្រីស្អាតរូបនេះ បានបែកបាក់ស្នេហាជាមួយគូស្នេហ៍ជនជាតិកូរ៉េ ហើយ ។ គេមិនសូវឃើញនាងបណ្តើរគូស្នេហ៍ រូបនោះទៅណាមកណារួមគ្នាដូចជាពេលមុនៗ ទៀតឡើយ ។ ចំណែក មាស សម្ផស្ស វិញ មានអារម្មណ៍មិនសប្បាយចិត្តទេ តែនាងនៅ ព្យាយាមលាក់បាំងពីចំណងស្នេហ៍នោះដោយនិយាយថា ទំនាក់ទំនងនាងនិងគូស្នេហ៍នៅល្អដូច ដើមគ្រាន់តែមានរឿងរកាំរកូសខ្លះៗនេះជារឿងធម្មតាទេសម្រាប់មនុស្ស ពីរនាក់ស្រឡាញ់គ្នា ។ មាស សម្ផស្ស ជាអ្នកសម្តែងលេចធ្លោមួយរូប ភាគច្រើនរឿងដែលនាងសម្តែងជារឿងមនោ-សញ្ចេតនាសម្រក់ទឹកភ្នែក រហូតនាងនិយាយថា មានរឿងខ្លះដែលនាងបានសម្តែងប្រៀបដូចជា រឿងពិតរបស់ខ្លួន ។


     
     * ខ្ញុង លែងប្តីភ្លាមត្រៀម ធ្វើកូនក្រមុំភ្លែត
     នៅក្នុងសិល្បៈមានទស្សនិកជនជាច្រើន ស្គាល់នាង ខ្ញុង ដែលជាអ្នកកំប្លែងរួមក្រុមជា មួយនាយ ពែរមី ចំណែកឈ្មោះពិតរបស់នាង គឺ ស្រេង សុកាន់ដា ។ រាល់ពេលសម្តែងនៅលើ ឆាក ជទណ នាងតែងតែបង្ហាញភាពស្និទ្ធស្នាល ជាមួយលោក ពែរមី រហូតធ្វើឱ្យស្វាមីនាង ប្រចណ្ឌជាខ្លាំង ក្រោយមកក៏មានព័ត៌មានថា នាង និង ស្វាមីបានចែកផ្លូវគ្នា ហើយនាង បាននាំកូនមកលេងកំប្លែងនៅក្នុងក្រុមជាមួយ មិន ត្រឡប់ទៅខេត្តរកស្វាមីទៀតទេ ។ នាង ខ្ញុង កំពុង លេចមុខនៅក្នុងរឿង“អាបពាក់មួកសុវត្ថិភាព” ដោយនាងបានប្រាប់ថា នាងពិតជាបានលែង លះជាមួយស្វាមី ប្រមាណជាងបួនខែហើយ ដោយ សារបញ្ហាប្រចណ្ឌពេក នាងចង់ធ្វើអ្វីក៏មិនបាន ដោយមិនអាចទ្រាំបាននាងបានសម្រេចចិត្តចែកផ្លូវគ្នាដើរ ។ ការពិតចំណងស្នេហ៍នាងមានភាព រង្គោះរង្គើយូរឆ្នាំហើយ តែដើម្បីកូននាងបានស៊ូ ទ្រាំមកដល់សព្វថ្ងៃនេះ នៅម្នាក់ឯងម៉្យាងដែរ មិនចាំបាច់ខ្វាយខ្វល់ពីអ្នកណា ។ ថ្មីៗនេះមាន ព័ត៌មានថា ខ្ញុង ត្រៀមចូលរោងការជាមួយខ្មែរ នៅអាមេរិក បន្ទាប់ពីអ្នកទាំងពីរស្វែងយល់ចិត្តគ្នាបានមួយខែ ។ ខ្ញុង ជាអតីតកម្មករសំណង់មាន ស្រុកកំណើត នៅកៀនស្វាយ ខេត្តកណ្តាល មានអាយុ ២៩ ឆ្នាំ ។

 

    
     * មួយមួយ ស្នេហាខុស វណ្ណៈមានតែបង្ខំបែក
     មួយមួយួ ដែលមានឈ្មោះពិតថា គីម ឡាង សព្វថ្ងៃមានអាយុ ២៣ ឆ្នាំ បានបញ្ចប់ ការសិក្សាត្រឹមថ្នាក់ទី ១២ បានបោះជំហាន ចូលសិល្បៈដំបូងនៅក្នុងឆ្នាំ ២០០៨ ។ បច្ចុប្បន្ន ជាពិធីការិនីប្រចាំនៅស្ថានីយទូរទស្សន៍ ជទណ ក្នុងកម្មវិធី “គំនិតស្ត្រី” រួមជាមួយអ្នកនាង យុគ ចិន្តា អ្នកស្រី សាពណ៌ និង វិតវិត ។ មួយមួយ បានទទួលស្គាល់ថា នាងពិតជាបានបែកបាក់គ្នា ជាមួយ គូស្នេហ៍របស់ខ្លួននៅដើមឆ្នាំ ២០១២ កន្លងមកនេះ ដោយសារវណ្ណៈគ្រួសារ គូស្នេហ៍ នាងមិនពុះញររនាំង ស្នេហ៍នេះបានឡើយ ទើប នាងសម្រេចចិត្តចែកផ្លូវគ្នាដើរទាំងក្នុងចិត្តញេរ ពេញទៅដោយក្តីឈឺចាប់ ។ មួ មួយួនៅតែមិន ទាន់បំភ្លេច ស្នេហ៍ចាស់នេះបានទៀត បើទោះជា បុរសជាច្រើនតាមសុំស្នេហ៍នាងក្តី ។
     
     *ម៉ារ៉ា ប៊ុណ្ណា បែកគ្នា ជាជាងឱ្យគេមើលងាយ
     លោក ម៉ារ៉ា ប៊ុណ្ណា ដែលជាម្ចាស់បទ “ដីថ្លៃប្រល័យស្នេហ៍” ធ្លាប់បានបង្ហាញមុខ ម្ចាស់ស្នេហ៍ ដោយគ្រោង នឹងរៀបការនៅដើម ឆ្នាំ ២០១២ ស្រាប់តែនៅដើម ខែសីហា ម៉ារ៉ា ប៊ុណ្ណា បានបង្ហើបប្រាប់ថា ចំណងស្នេហ៍ពួកគេ បានបែកបាក់គ្នា ដោយសារការមិនចុះសម្រុង នឹងគ្នា ។ ម៉ារ៉ា ប៊ុណ្ណា ប្រាប់ថា “ដំបូងស្នេហា ពិតជាផ្អែមល្ហែមណាស់ ទោះជាសង្សារខ្ញុំមេម៉ាយ អាយុ ៣០ ឆ្នាំក្តី តែយើងទាំងពីរនាក់ស្រឡាញ់ គ្នាណាស់ យូរៗទៅចេះតែមានរឿងរកាំរកូស យើងបានព្យាយាមសម្រប សម្រួលគ្នាជាច្រើនលើក តែនៅមិនអាចរក្សាចំណងស្នេហ៍នោះបានទៀត ចុង ក្រោយមានតែចែកផ្លូវគ្នាដើរ ខ្ញុំមិនចង់ឱ្យគេមើល ងាយខ្ញុំថាជាបុរសអន់ឡើយ” ៕

Comments ()

 
ព័ត៌មានថ្មីបំផុត
- ស្លៀកប៊ីគីនី​មុន​សំរាលកូន
- លីម៉ារីណាចូលរោងការនៅថ្ងៃទី២៧ឧសភា
- លោក រ៉ាយម៉ុន ឡាមភ្ជាប់ពាក្យជាមួយ តារាចិនកាត់វៀតណាម
- ពេជ្រ សុវណ្ណវិជ្ជរ៉ា ធ្វើខួបកំណើតបីម៉ឺនដុល្លារ
- លីវតឺហួរទិញយន្តហោះមួយគ្រឿងថ្លៃ៣២លានដុល្លា
ព័ត៌មានចាស់
- កែវ ស្រីនាង នៅតែស៊ីលុយ
- សារាយ សក្ខណា តារាសម្តែងលេចធ្លោនៅឆ្នាំ ២០១២
- ស៊ឹម ថៃណា មានបុរសនៅអាមេរិកតាមសុំស្នេហ៍ច្រើន និង មិនចង់ឱ្យមកវិញ
- ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត មកប្រកួតគ្នាក្នុងខ្សែភាពយន្ត
- កំពូលតារាលេចធ្លោ ប្រចាំឆ្នាំលេខមួយពីរនាក់
- ពៅ បញ្ញាពេជ្រ ចង់ឡើងច្រៀងនៅស្ថានីយទូរទស្សន៍ប្រសិនបើ...!
- ខេមរៈ សិរីមន្ត ខ្សឹបថា សុខ ពិសី និង សុខ ស្រីនាង ម៉្យាងម្នាក់
- ពេជ្រ សោភា “ធ្វើបុណ្យទាន់ខែភ្លឺ”
- អ៊ិន វរលក្ខណ៍ទេពី មានការរំខានពីតាៗ ?
- អេនជី សិចស៊ីជាមួយសុរា
ព័ត៌មានបន្ទាប់
អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក
ថ្ងៃទី៥ខែ កក្កដាឆ្នាំ ២០១៣
រូបិយប័ណ្ណប្រទេសទិញចូលលក់ចេញ
1 USDរៀល-កម្ពុជា4040
4090
1 USDបាត-ថៃ29.00
29.50
1 USDដុង-វៀតណាម22002250
100 EUR យូរ៉ូ-អឺរ៉ុប1.2221.227
 RSS FEED