ដំណឹងបន្ទាន់ៈ
សេចក្តីជូន​ដំណឹង=គេហទំព័រ phnompenhdaily.com.kh នេះ​​បានប្រកាស​លក់ ។ចាប់អារម្មណ៏​សូមទាក់ទង ទូរសព្ទ័​ ០១២ ៨៦៥ ៥៥៣ ឬ E mail=ppdailynews@gmail.com។ អរគុណ

ញឹម ចាន់ថន យីអ៊ុនឡើងដោយសារដើមទ្រូង Print E-mail
Written by ភ្នំពេញដេលីញូវ   
Sunday, 13 November 2011 14:08

ញឹម ចាន់ថន ត្រូវបានគេឃើញមុខ ជាច្រើនលើកនៅក្នុងការសម្តែងរឿង សម្រាប់ ឆ្នាំ ២០១១ នេះ ។ ហុងស៊ុយ របស់នាងឡើងខ្លាំងដោយសារតែ ការបញ្ចោញសម្រស់ ដើមទ្រូងដែល គេឯងតែងចង់មើលគ្រប់គ្នា ។

អ្នកសម្តែងដទៃទៀតត្រូវបានគេចាប់អារម្មណ៍ទៅលើសម្រស់ផ្ទៃមុខ ហើយនិងរូប រាង ប៉ុន្តែសម្រាប់ ញឹម ចាន់ថន វិញ ទោះជានាងមិនបាច់ប្រាប់ក៏គេអាចដឹងដែរថា អ្វីដែលគេចង់គយគន់រូបនាងនោះគឺដើមទ្រូងដ៏ ទ្រលុកទ្រលន់របស់នាង នោះឯង ។

ញឹម ចាន់ថន ជាអតីតអ្នកចម្រៀងនៅក្នុងក្រុម High Rock កាលពីពេលកន្លងមក ។ ក្រុមនេះ ក៏ធ្លាប់ល្បីឈ្មោះផងដែរ តែក្រោយមកស្រាប់តែបាត់ឈ្មោះទៅវិញ ហើយ ញឹម ចាន់ថន ក៏លែងត្រូវបានគេ ចាប់អារម្មណ៍ពីកេរ្តិ៍ឈ្មោះរបស់ នាងដែរ ។ នាងបានងាកមករកស៊ីវិញ ហើយក្រោយមកបើកផលិតកម្មខ្លួនឯង ប៉ុន្តែមិនបានធ្វើឱ្យនាងមានកេរ្តិ៍ឈ្មោះអ្វីនោះទេ ។

អ្វីដែលធ្វើឱ្យ ញឹម ចាន់ថន ស្តារមុខមាត់ឡើងវិញនោះ គឺក្រោយពីនាងបញ្ចោញសាច់ដើម ទ្រូងឱ្យគេមើលទៅ ឃើញសិចស៊ី ហើយក្នុងឆ្នាំ ២០១១ នេះ អ្នកទស្សនាបានឃើញការសម្តែង ជាច្រើនរឿងរបស់នាង បើទោះជានាងមិនស្ថិតក្នុង តំណែងជាតួឯកក៏ដោយ ។ ចាប់តាំងពីនាង បង្ហាញភាពសិចស៊ីបញ្ចោញដើមទ្រូងដែលនាង សរសើរខ្លួនឯងថាស្រស់ស្អាតពីធម្មជាតិនោះ កាលណាមក គឺហុងស៊ុយរបស់នាងហាក់ឡើងស្រឺតៗ ដូចការរីកធំធាត់នៃដើមទ្រូងរបស់ នាងផងដែរ ។


* ឆ្នាំនេះឃើញសម្តែងច្រើនរឿង តើមកពីហេតុអ្វី ?
- ញឹម ចាន់ថន  :  ខ្ញុំមិនដឹងដែរ ! គ្រាន់តែ ម្ចាស់ផលិតកម្មនិយាយថា ការសម្តែងរបស់ខ្ញុំសម ! អាចទទួលយកបាន ជាពិសេសការប្រើសំឡេងផ្ទាល់ របស់ខ្ញុំអត់ប្រឹង ប៉ុន្តែសម្រាប់ខ្ញុំវិញគិតថាមិនទាន់សម នៅឡើយទេ ។ ពេលខ្ញុំទៅណាមកណាមានទស្សនិកជនខ្លះ សរសើរខ្ញុំ ហើយធ្វើឱ្យខ្ញុំមានមោទកភាពខ្លួនឯងដែរ ។

* មានអ្នកខ្លះនិយាយថា ចាន់ថន មានហុងស៊ុយ ចាប់តាំងពីបង្ហាញដើម ទ្រូងឱ្យសិចស៊ី ហើយកេរ្តិ៍ឈ្មោះឡើង តាមហ្នឹងដែរ ជាពិសេសឃើញថតរឿង ច្រើន ចុះ ចាន់ថន វិញគិតដូចគ្នាទេ ?

- ញឹម ចាន់ថន  :  វាពិតជាចំណែកមួយដែរ ដែលមនុស្សក្នុងវ័យកណ្តាលអាចទទួលយកបាន ព្រោះខ្ញុំ..! ស្អាតក៏ មិនស្អាត អាក្រក់ ក៏មិនអាក្រក់ ។ បើនិយាយទៅគឺវាបូកផ្សំគ្នាទាំងអស់ មិនមែនមាន តែដើមទ្រូង ហើយអាចទាក់ទាញទស្សនិកជនតែមួយមុខនោះទេ ។ បើមានតែដើមទ្រូងធំស្អាត តែគ្មានទេពកោសល្យសម្តែង ក៏គ្មាន អ្នកណាគេយកយើងសម្តែងដែរ ។

ធម្មតាយើងមានរបស់ល្អ ចេះតែចង់បញ្ចោញហើយ ប៉ុន្តែ មិនឱ្យហួសហេតុនោះទេ ។ ខ្ញុំបានលាក់ទុកមិនបញ្ចោញវាយូរ ណាស់មកហើយ ជាពិសេសកាលពីខ្ញុំនៅជាយុវវ័យ ខ្ញុំមិនដែល បញ្ចោញទេ ! តែឥឡូវវ័យចេះតែឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយ ណាមួយសម្លៀកបំពាក់កាន់តែទាន់សម័យ អ៊ីចឹងយើងក៏ស្លៀកពាក់ក៏ទៅតាមនេះដែរ ហើយនេះគ្រាន់តែជាភាពទាន់សម័យ តាមម៉ូដសម្លៀកបំពាក់តែប៉ុណ្ណោះ ។

* ចាន់ថន អាចសម្តែងជាតួប្រភេទណាខ្លះ ?
- ញឹម ចាន់ថន  :  ស្លូតក៏បាន កាច ក៏បាន និង កំប្លែងក៏បានដែរ ។

* ចាំបានទេនៅក្នុងឆ្នាំ ២០១១ នេះថតបានប៉ុន្មានរឿងមកហើយ ?
- ញឹម ចាន់ថន  :  អត់ចាំអស់ទេ តែប្រហែលជា ៥ រឿងមកហើយ ហើយរឿងដែលខ្ញុំចាំនោះគឺមានដូចជារឿង “ព្រះនាងព្រិលស” ជាប្រភេទភាពយន្ត, រឿង “ល្មមហើយលោកប្តី” បញ្ចាំងនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៥ និង រឿង “សម្រស់ជីវិត” ដែលបានបញ្ចាំងនៅទូរទស្សន៍ CTN ព្រមទាំងរឿងជាច្រើនទៀតទាក់ទងនឹងប្រភេទរឿងអប់រំរបស់ អង្គការដែលគេយកទៅចាក់ផ្សាយនៅតាមសហគមន៍ ព្រមទាំងថតស្ប៉តអប់រំសុខភាពមួយចំនួនថែមទៀតផង ។

អ្នកសម្តែង ញឹម ចាន់ថន ចាប់ផ្តើមថតរឿងថ្មីមួយនៅខែវិច្ឆិកា ឆ្នាំ ២០១១ នេះឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ ៥ គឺ រឿង “សេដ្ឋីវ័យក្មេង” ដែលនាងសម្តែងជាតួម្តាយ ហើយជាតួអ្នកមាន និង ត្រូវជាប្រពន្ធរបស់លោក ទេព រិន្ទ ដារ៉ូ ។

កាលពីមុននេះ ញឹម ចាន់ថន ស្ទើរតែបាត់ឈ្មោះក្នុងនាមជាអ្នកចម្រៀង និង សម្តែងបាត់ទៅហើយ ប៉ុន្តែដូចអ្វីដែលបាននិយាយខាងលើនោះគឺថា ការបង្ហាញភាពសិចស៊ីនេះឯងដែលធ្វើឱ្យនាងមានកេរ្តិ៍ឈ្មោះ ហើយនាងថែមទាំងនិយាយថា ចង់ឱ្យតម្លៃកេរ្តិ៍ឈ្មោះរបស់នាងមាននៅក្នុងសិល្បៈឡើងវិញ ៕    

Comments ()

 
ព័ត៌មានថ្មីបំផុត
- ស្លៀកប៊ីគីនី​មុន​សំរាលកូន
- លីម៉ារីណាចូលរោងការនៅថ្ងៃទី២៧ឧសភា
- លោក រ៉ាយម៉ុន ឡាមភ្ជាប់ពាក្យជាមួយ តារាចិនកាត់វៀតណាម
- ពេជ្រ សុវណ្ណវិជ្ជរ៉ា ធ្វើខួបកំណើតបីម៉ឺនដុល្លារ
- លីវតឺហួរទិញយន្តហោះមួយគ្រឿងថ្លៃ៣២លានដុល្លា
ព័ត៌មានចាស់
- សន សូលីនកា មានផ្ទៃពោះ ៥ ខែ
- មីរ៉ង់ដា គែន បង្ហាញម៉ូដខោអាវទ្រនាប់ ២,៥ លានដុល្លារ
- ឈិន ចាន់សុធារី យីអ៊ុនដាក់
- ពៅ ធាវី មានស្នេហ៍ថ្មីទៀតហើយ !
- ចាស្ទីនប៊ីប៊ើរបដិសេដ ការចោទប្រកាន់ របស់ស្រីមានកូនម្នាក់
- ឌី ជេ Dj Adda ចូលរោងការ
- ណាម​ ហ្គុយ រី ចេញដើមទ្រូងអស្ចារ្យ
- អ្នកបំរើតាមយន្តហោះដោះអាវ ​ថតរូបឃោសនា
- គីម នៅតែពាក់ចិញ្ចៀនភ្ជាប់ពាក្យ ២ លានដុល្លារ
- ឈុតខោអាវក្នុងរបស់អ្នកបង្ហាញម៉ូដម៊ីរ៉ង់ដា
ព័ត៌មានបន្ទាប់
អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក
ថ្ងៃទី៥ខែ កក្កដាឆ្នាំ ២០១៣
រូបិយប័ណ្ណប្រទេសទិញចូលលក់ចេញ
1 USDរៀល-កម្ពុជា4040
4090
1 USDបាត-ថៃ29.00
29.50
1 USDដុង-វៀតណាម22002250
100 EUR យូរ៉ូ-អឺរ៉ុប1.2221.227
 RSS FEED